Python Beginner

ដំណើរការកម្មវិធី Python ជាលើកដំបូង

សូមស្វាគមន៍មកកាន់បទពិសោធន៍នៃការសរសេរកម្មវិធី Python ដំបូងរបស់អ្នក! នៅក្នុងមេរៀននេះ អ្នកនឹងបង្កើត និងដំណើការ script Python ដ៏សាមញ្ញដែលនឹងបញ្ចេញ "Hello, World!" ទៅលើ console។ កម្មវិធីនេះគឺនឹងបញ្ចាក់ថាអ្នកបានដំឡើង Python ជោគជ័យ និងជាកម្មវិធីដំបូងរបស់អ្នក ។

ជំហានដើម្បីបង្កើត និងដំណើរការ script Python ដំបូងរបស់អ្នក:

🗈What is Python?🖉

Python គឺជាភាសាសរសេរកម្មវិធីកម្រិតខ្ពស់ (high-level programming language) ដែលត្រូវបានគេស្គាល់សម្រាប់ភាពសាមញ្ញ និងអាចអានបានដែលស្រដៀងនឹងភាសាអង់គ្លេស។ វាបានបង្កើតឡើងដោយ Guido van Rossum ហើយបានចេញផ្សាយជាលើកដំបូងក្នុងឆ្នាំ 1991 Python បានក្លាយជាភាសាសម្រាប់សរសេរកម្មវិធីដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក។

លក្ខណៈសំខាន់ៗរបស់ Python

  • ងាយស្រួលរៀន និងអាន   
  • មានប្រយោជន៍ច្រើនយ៉ាង និងមានសមត្ថភាពខ្ពស់
  • មានបណ្ណាល័យស្តង់ដារ (standard library) ធំទូលាយ
  • អាចដំណើរការលើប្រព័ន្ធប្រតិបត្តិការផ្សេងៗគ្នា (cross-platform)
  • មានការគាំទ្រពីសហគមន៍យ៉ាងខ្លាំង (extensive standard library)

ប្រវត្តិនៃ Python

Python ត្រូវបានបង្កើតឡើងនៅចុងទសវត្សរ៍ឆ្នាំ 1980 ជាអ្នកស្នង (successor) ទៅនឹងភាសា ABC។ ការអនុវត្តរបស់វាបានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ 1989 ដោយ Guido van Rossum នៅ Centrum Wiskunde & Informatica (CWI) នៅប្រទេសហូឡង់។ ភាសានេះបានវិវត្តន៍ជាច្រើនឆ្នាំ ដោយ Python 2.0 ត្រូវបានចេញផ្សាយនៅឆ្នាំ 2000 និង Python 3.0 នៅឆ្នាំ 2008។


ការប្រើប្រាស់

Python ត្រូវបានប្រើប្រាស់នៅក្នុងវិស័យផ្សេងៗជាច្រើន រួមមាន៖

  • ការអភិវឌ្ឍន៍វេបសាយ (Web Development)
  • វិទ្យាសាស្ត្រទិន្នន័យ និងការរៀនម៉ាស៊ីន (Data Science and Machine Learning)
  • បញ្ញាសិប្បនិម្មិត (Artificial Intelligence)
  • ការគណនាវិទ្យាសាស្ត្រ (Scientific Computing)
  • ការអភិវឌ្ឍន៍ហ្គេម (Game Development)
  • ស្វ័យប្រវត្តិកម្ម និងការសរសេរស្គ្រីប (Automation and Scripting)


តើអ្នកដឹងទេ?

Python ត្រូវបានដាក់ឈ្មោះតាមក្រុមកំប្លែងអង់គ្លេស Monty Python មិនមែនតាមពស់ Python នោះទេ!

🗈Python Syntax🖉

Syntax (សិនតាក់) ក្នុង programming គឺដូចនឹងវេយ្យាករណ៍នៅក្នុងភាសាខ្មែរ ឬភាសាអង់គ្លេសចឹង។ វាជាបណ្តុំនៃច្បាប់ដែលកំណត់ពីរបៀបដែលយើងសរសេរកូដដើម្បីឱ្យអ្នកសរសេរកម្មវិធីនិងកុំព្យូទ័រអាចយល់គ្នាបាន។

ការប្រៀបធៀប (Analogy)

ស្រមៃគិតថា syntax របស់ Python គឺប្រៀបដូចនឹងការណែនាំនៅក្នុងសៀវភៅម្ហូប។ អ្នកត្រូវតែធ្វើតាមជំហានឱ្យបានត្រឹមត្រូវ និងតាមលំដាប់លំដោយត្រឹមត្រូវ ដើម្បីធានាថាម្ហូប (ឬកម្មវិធី) របស់អ្នកចេញមកល្អ។ ប្រសិនបើអ្នកខុសជំហានណាមួយ អ្នកនឹងទទួលបានលទ្ធផលដែលខុសគ្នាទាំងស្រុង (ឬខូច!)។


Basic Python Syntax

សិនតាក់របស់ Python ត្រូវបានរចនាឡើងដើម្បីឱ្យងាយស្រួលយល់ និងអាចអានបាន។ ខាងក្រោមគឺជា syntax ខ្លះៗរបស់ Python ដែលការសរសេរ Python មានរូបរាងបែបៗនឹង គ្រាន់តែខុសគ្នាតិចៗ តែទម្រង់នៅតែដដែល៖

Indentation

មិនដូចទៅនឹងភាសាកម្មវិធីដទៃទៀត Python ប្រើការចូលបន្ទាត់ (ចន្លោះ ឬ tab) ដើម្បីកំណត់ប្លុក (block)កូដ។ វាជំនួសឱ្យការប្រើវង់ក្រចក {} នៅក្នុងភាសាដូចជា JavaScript ឬ C++។

Case Sensitivity

Python ទោះបីថាអក្សរនឹងធំ ឬតូចក៏ដោយដែលមានន័យថា age និង Age គឺមានន័យថាខុសគ្នា ឬ variable ខុសគ្នា។

Comments

កំណត់ចំណាំ (Comments) គឺជាបន្ទាត់ដែល Python មិនអើពើ ឬ compile ប្រែចេញក្នុងពេលដំណើរការកម្មវិធី។ វាមានប្រយោជន៍សម្រាប់ការកត់ចំណាំ ឬពន្យល់ផ្នែកនៃកូដសម្រាប់ខ្លួនអ្នក ឬអ្នកដទៃ។


# This comment is next to a line of code

Print Statement

print() function គឺជាមុខងារមួយដែលត្រូវបានប្រើប្រាស់ច្រើនបំផុតនៅក្នុង Python។ វាត្រូវបានប្រើដើម្បីបង្ហាញលទ្ធផលនៅលើអេក្រង់។

តើអ្វីទៅជា Function?

Function គឺជាផ្នែកមួយនៃកូដដែលត្រូវបានរៀបចំឡើងដើម្បីអនុវត្តកិច្ចការជាក់លាក់មួយ។ យើងអាចគិតថា function គឺដូចជាម៉ាស៊ីនកិនស្មុគស្មាញមួយ៖

  • អ្នកដាក់អ្វីមួយចូល (input)
  • ម៉ាស៊ីនធ្វើការលើវា
  • បន្ទាប់មកវាផ្តល់អ្វីមួយត្រឡប់មកវិញ (output)ឧទាហរណ៍៖ print() គឺជា function ដែលទទួលយកអ្វីដែលអ្នកចង់បង្ហាញ ហើយបន្ទាប់មកបង្ហាញវានៅលើអេក្រង់។

print("Hello, Python!")

បញ្ហា Syntax នៃ Python ដែលមានញាក់ញាប់

  • IndentationError: កើតឡើងនៅពេលដែលកូដមិនត្រូវបានចូលបន្ទាត់ត្រឹមត្រូវ។
  • SyntaxError: កើតឡើងនៅពេលអ្នកបំពានច្បាប់វេយ្យាករណ៍របស់ Python។

  • NameError: កើតឡើងនៅពេលអ្នកព្យាយាមប្រើអថេរឬមុខងារដែលមិនត្រូវបានកំណត់។

ការអនុវត្តល្អបំផុតសម្រាប់ការសរសេរកូដ Python

  • ការប្រើដកឃ្លា (indentation) អោយមានលក្ខណៈស្មើគ្នា៖ ប្រើតែចន្លោះ (spaces) ឬ tabs សម្រាប់ការដកឃ្លា។ សហគមន៍ Python ណែនាំឱ្យប្រើចន្លោះ 4 (spaces) សម្រាប់កម្រិតនៃការដកឃ្លា (indentation) នីមួយៗ។
  • ប្រេី comment ដើម្បីកត់ចំណាំកូដរបស់អ្នក។
  • ប្រយ័ត្នអក្សរធំ និងតូច។

🗈Variables🖉

Overview of Variables (អថេរ)

ក្នុង Python variable ឬនៅខ្មែរហៅថាអថេរ គឺអាចប្រៀបបានជាប្រអប់ផ្ទុកព័ត៏មាន។ អ្នកអាចគិតថា variable គឺដូចជាប្រអប់ដែលមានស្លាកឈ្មោះ ដែលអ្នកអាចដាក់ទិន្នន័យ (ដូចជាលេខ (numbers), អត្ថបទ (text), ។ល។) និងយកវាមកប្រើនៅពេលដែលអ្នកត្រូវការ។ Variables អនុញ្ញាតឱ្យអ្នករក្សាទុក, កែប្រែ, និងប្រើប្រាស់ទិន្នន័យនៅក្នុងកូដរបស់អ្នក។


អ្វីទៅជា Variables?

និយមន័យ៖ អថេរគឺជាឈ្មោះដែលសំដៅទៅលើតម្លៃដែលត្រូវបានរក្សាទុកនៅក្នុង memory របស់កុំព្យូទ័រ។

ឧទាហរណ៍ប្រៀបធៀប (analogy)៖ សូមស្រមៃថាអ្នកកំពុងដាក់ស្លាកលើដបនៅក្នុងផ្ទះបាយរបស់អ្នក—មួយសម្រាប់ស្ករ មួយសម្រាប់ម្សៅ និងមួយសម្រាប់អំបិល។ នៅពេលអ្នកត្រូវការស្ករ អ្នកគ្រាន់តែយកដបដែលមានស្លាក "ស្ករ"។ អថេរ (variable) ដំណើរការស្រដៀងគ្នានេះដែរ៖ អ្នកឱ្យឈ្មោះវា ដាក់ទិន្នន័យមួយចំនួន [ដូចជាលេខ (numbers) ឬពាក្យ (text)] ចូលទៅក្នុងវា ហើយនៅពេលក្រោយអ្នកអាចទាញយកទិន្នន័យនោះដោយប្រើឈ្មោះ។


ហេតុអ្វីប្រើ Variables?

អថេរ (variables) ធ្វើឱ្យកូដរបស់អ្នកមានលក្ខណៈ dynamic (ផ្លាស់ប្តូរបានច្រើន មិនមែនបង្កើតហើយ ចប់) និងអាចប្រើឡើងវិញបាន។ ជំនួសឱ្យការសរសេរតម្លៃដដែលៗច្រើនដង អ្នកអាចរក្សាទុកតម្លៃនោះក្នុងអថេរមួយ ហើយប្រើឈ្មោះអថេរនោះនៅគ្រប់ទីកន្លែងដែលអ្នកត្រូវការ។

ឧទាហរណ៍ ប្រសិនបើអ្នកកំពុងសរសេរ program ដើម្បីគណនាផ្ទៃក្រឡាចតុកោណកែង អ្នកអាចរក្សាទុកទទឹង និងបណ្តោយរបស់ចតុកោណកែងនោះក្នុងអថេរ ហើយប្រើអថេរទាំងនោះក្នុងការគណនារបស់អ្នក។ ប្រសិនបើប្រវែងរបស់ចតុកោណកែងផ្លាស់ប្តូរ អ្នកគ្រាន់តែកែតម្លៃអថេរខាងលើនោះប៉ុណ្ណោះ មិនមែនការគណនាគ្រប់យ៉ាងនៅក្នុងកម្មវិធីទេ។

Rectangle Area Calculator

200px

100px

Width: 200

Height: 100

Area: 20,000 square pixels


បង្កើតអថេរនៅក្នុង Python

ដើម្បីបង្កើតអថេរនៅក្នុង Python អ្នកប្រើសញ្ញាស្មើ (=)។ នេះត្រូវបានគេស្គាល់ថាជាការកំណត់ (assignment) មានន័យថាអ្នកកំពុងកំណត់តម្លៃមួយទៅឱ្យអថេរនោះ។

នេះជា syntax:

Examples:

# ផ្ទុកលេខក្នុងអថេរដែលមានឈ្មោះ age ដែលជាអាយុស្មើនិងស្មើនិង 25 age = 25 # ផ្ទុកអក្សរ (a string) ក្នុង variable name = "Alice" # ផ្ទុកលេខទសភាគ (floating-point number) ក្នុងអថេរ height = 1.75

នៅក្នុងឧទាហរណ៍នេះ៖

  • - age គឺជាអថេរដែលផ្ទុកលេខ 25។
  • - name គឺជាអថេរដែលផ្ទុកអក្សរ "Alice"។
  • - height គឺជាអថេរដែលផ្ទុកលេខទសភាគ 1.75។


ច្បាប់សម្រាប់ការដាក់ឈ្មោះអថេរ (naming conventions)

  • - ត្រូវតែចាប់ផ្តើមដោយអក្សរ ឬសញ្ញាក្រោមបន្ទាត់/underscore (_)។
  • - អ្នកមិនអាចចាប់ផ្តើមឈ្មោះអថេរដោយលេខបានទេ។
  • - អាចមានតែអក្សរ លេខ និង underscore (_) ប៉ុណ្ណោះ។
  • - មិនអនុញ្ញាតឱ្យមានចន្លោះ (space) នៅក្នុងឈ្មោះអថេរទេ។ ប្រើ underscore (_) ដើម្បីបំបែកពាក្យ (ឧទាហរណ៍ total_price)។
  • - Python គឺ case-sensitive។
  • - នេះមានន័យថា Name និង name គឺជាអថេរពីរផ្សេងគ្នា។
  • - ចៀសវាងការប្រើពាក្យគន្លឹះរបស់ Python (ដូចជា if, else, while, ជាដើម) ជាឈ្មោះអថេរ។ ទាំងនេះត្រូវបានរក្សាទុកដោយ Python សម្រាប់ការប្រើប្រាស់ពិសេស។


ការផ្លាស់ប្តូរតម្លៃនៃអថេរ (variable)

នៅពេលអ្នកបានបង្កើតអថេរមួយ អ្នកអាចផ្លាស់ប្តូរតម្លៃរបស់វាដោយការកំណត់តម្លៃថ្មីមួយ៖

នៅក្នុងឧទាហរណ៍នេះ តម្លៃនៃ age ផ្លាស់ប្តូរពី 25 ទៅ 30 បន្ទាប់ពីការកំណត់ឡើងវិញ។


ការកំណត់តម្លៃច្រើន

Python អនុញ្ញាតឱ្យអ្នកកំណត់តម្លៃទៅឱ្យអថេរច្រើននៅក្នុងបន្ទាត់ (line) តែមួយ។ នេះហៅថាការកំណត់តម្លៃពហុ (multiple assignment)។ វាជាវិធីសាស្ត្រដ៏មានប្រយោជន៍ដើម្បីកំណត់តម្លៃទៅឱ្យអថេរច្រើនក្នុងពេលតែមួយ ដែលអាចជួយសរសេរកូដឱ្យខ្លីជាងមុន និងងាយស្រួលអាន។ ការប្រើប្រាស់វិធីសាស្ត្រនេះអាចកាត់បន្ថយចំនួនបន្ទាត់នៃកូដ និងធ្វើឱ្យកូដរបស់អ្នកមើលទៅស្អាតជាងមុន។ ទោះយ៉ាងណាក៏ដោយ សូមប្រុងប្រយ័ត្នមិនត្រូវប្រើវាច្រើនពេកទេ ព្រោះវាអាចធ្វើឱ្យកូដពិបាកអាននៅពេលខ្លះ។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួន៖

នេះកំណត់៖

  • - x = 5
  • - y = 10
  • - z = 15

អ្នកក៏អាចកំណត់តម្លៃដូចគ្នាទៅឱ្យអថេរច្រើនផងដែរ៖

នេះកំណត់តម្លៃ 0 ទៅឱ្យអថេរទាំងបី៖ a, b, និង c។


ការប្រើប្រាស់អថេរ

នៅពេលអថេរត្រូវបានបង្កើត អ្នកអាចប្រើវានៅក្នុងការគណនា ហើយ print() ទៅលើអេក្រង់ ឬបញ្ជូនវាទៅកាន់ functions()។

ឧទាហរណ៍៖

នៅក្នុងឧទាហរណ៍នេះ៖

  • - width និង height ផ្ទុកប្រវែងនៃចតុកោណកែង។
  • - ផ្ទៃក្រឡាត្រូវបានគណនាដោយប្រើរូបមន្ត width * height ហើយលទ្ធផលត្រូវបានផ្ទុកនៅក្នុងអថេរ area។


ការអនុវត្តល្អបំផុតសម្រាប់ការដាក់ឈ្មោះអថេរ

  • - ត្រូវពិពណ៌នា (be descriptive)៖ ប្រើឈ្មោះដែលពិពណ៌នាអំពីទិន្នន័យដែលកំពុងផ្ទុក។ ឧទាហរណ៍ ប្រើ total_price ជំនួសឱ្យ x ប្រសិនបើអថេរផ្ទុកតម្លៃ។
  • - ប្រើសញ្ញាក្រោមបន្ទាត់ដើម្បីបំបែកពាក្យ (snake_case)៖ នេះត្រូវបានគេហៅថា snake_case (ឧទាហរណ៍ total_price, user_name)។


សេចក្តីសង្ខេប៖

  • - អថេរគឺជាឈ្មោះដែលសំដៅទៅលើតម្លៃដែលត្រូវបានផ្ទុកនៅក្នុង memory។
  • - អថេរនៅក្នុង Python ត្រូវបានបង្កើតឡើងដោយការកំណត់តម្លៃដោយប្រើសញ្ញាស្មើរ (=)។
  • - អ្នកអាចផ្ទុកប្រភេទទិន្នន័យផ្សេងៗគ្នានៅក្នុងអថេរ ដូចជាលេខ អក្សរ ឬលេខទសភាគ។
  • - អនុវត្តតាមច្បាប់សម្រាប់ការដាក់ឈ្មោះអថេរ និងប្រើឈ្មោះដែលមានអត្ថន័យដើម្បីធ្វើឱ្យកូដរបស់អ្នកងាយស្រួលអាន។

HTML And CSS

  🗈 What is HTML? 🖉 1). តើ HTML គឺជាអ្វី? (What is HTML?) HTML (Hypertext Markup Language) មានន័យថា ភាសាសម្គាល់ webpage លើ internet។ វាជាវ...